ស្នើសម្រង់តម្លៃ
ប្រតិចារិក

ប្រតិចារិក

នៅក្រុមហ៊ុន Native Linguist អ្នកជំនាញផ្នែកប្រតិចារិកភាសាខ្មែររបស់យើងផ្ដល់សេវាលើឯកសារជាច្រើនប្រភេទ ចាប់ពីវិស័យច្បាប់ វេជ្ជសាស្រ្ត អចលនទ្រព្យ បច្ចេកទេស សិក្សាធិការ ធានារ៉ាប់រង ភាពយន្ត និងវិទ្យុ។ ក្រុមការងារប្រតិចារិករបស់យើងអាចធ្វើកិច្ចការលើគ្រប់ប្រភេទឯកសារ ដូចជាឯកសារសំឡេង ឬជាឯកសារវីដេអូ។ (ដើម្បីឲ្យការធ្វើប្រតិចារិកភាសាខ្មែររបស់យើងមានភាពច្បាស់លាស់បំផុត សូមផ្ដល់ឯកសារសំឡេងដែលស្ដាប់ឮច្បាស់ ឬឯកសារវីដេអូដែលមានរូបភាពច្បាស់ល្អ)

គ្រប់ដំណើរការប្រតិចារិករបស់យើងមានលក្ខណៈសម្ងាត់។ យើងអាចផ្ដល់សេវាប្រតិចារិកគ្រប់ប្រភេទទាំងអស់ ដូចជា កំណត់ហេតុកិច្ចប្រជុំ សេចក្ដីថ្លែងផ្លូវច្បាប់ ការសម្ភាសន៍ស៊ើបអង្កេត និងការសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយ។

ប្រតិចារិក
  • ការធ្វើប្រតិចារិកសំឡេង

    ការធ្វើប្រតិចារិកសំឡេងគឺជានីតិវិធីបំលែងឯកសារសំឡេងទៅជាឯកសារអត្ថបទនៅក្នុងភាសាដើម ឬធ្វើប្រតិចារិកឯកសារសំឡេងទៅជាទម្រង់អត្ថបទសំណេរ។ សេវាទាំងនេះត្រូវបានប្រើប្រាស់ដោយតុលាការ អង្គភាពច្បាប់ គ្រឹះស្ថានសិក្សាធិការ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការទំនាក់ទំនងសាធារណៈ។ យើងផ្ដល់សេវាប្រតិចារិកជាសំឡេងដែលត្រឹមត្រូវតាមពាក្យឥតខ្ចោះ ហើយអ្នកធ្វើប្រតិចារិករបស់យើងអាចផ្ដល់ប្រតិចារិកជាសំណេរផងដែរ។

  • ប្រតិចារិករូបភាពវីដេអូ

    សូមធ្វើឲ្យក្លាយជាការពិត – នាពេលបច្ចុប្បន្ននេះ ដើម្បីមានអ្នកចូលមើលវីដេអូអនឡាញក្នុងចំនួនច្រើន វីដេអូទាំងនោះចាំបាច់ត្រូវមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ផង និងថ្មីពុំធ្លាប់មានពីមុនផង។ ប្រសិនបើអ្នកចង់ឲ្យវីដេអូរបស់អ្នកមានអ្នកចូលមើលច្រើន សូមឲ្យក្រុមហ៊ុន Native Linguist បង្កើតអត្ថបទសម្រាប់វីដេអូរបស់អ្នក។ យើងជាក្រុមហ៊ុនផ្ដល់សេវាក្នុងតម្លៃសមរម្យដែលបង្កើតឯកសារពីវីដេអូទៅជាអត្ថបទសំណេរច្បាស់លាស់បំផុត។ យើងធានាមានអ្នកចូលមើលកាន់តែច្រើន​ តាមរយៈការទាក់ទាញអ្នកប្រើប្រាស់ និងម៉ាស៊ីនឲ្យស្វែងរក និងជួយផ្សព្វផ្សាយអ្នក។