ស្នើសម្រង់តម្លៃ
ក្រុមហ៊ុន

ក្រុមហ៊ុន

ក្រុមហ៊ុន Native Linguist មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលជាទីក្រុងធំលំដាប់ទីពីរ​របស់ប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលចម្បងនៅក្នុងភាគពាយព្យដែលភ្ជាប់រាជធានីភ្នំពេញជាមួយនឹងប្រទេសថៃ។ បាត់ដំបងជាទីក្រុងដ៏ស្រស់ស្អាតស្ថិតនៅតាមដងស្ទឹងសង្កែដែលជាតួទឹកតូចដ៏ស្ងប់ស្ងាត់​ហូរឆ្លងកាត់ខេត្តដ៏ស្រស់ឆើតឆាយ។ ទីក្រុងនេះមានភាពល្បីល្បាញតាមរយៈស្ថាបត្យកម្មអាណានិគមបារាំង និងជាប្រភពនៃគំរូអគារដែលមានការអភិរក្សយ៉ាងល្អប្រសើរមួយចំនួននៅក្នុងប្រទេសកម្ពុជា។ បាត់ដំបងក៏ជាទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយផងដែរដោយសារតែជាទីក្រុងទំនើបបង្ហាញពីភាពស្និទ្ធស្នាល និងស្រស់ស្អាត។ 

ក្រុមហ៊ុនរបស់យើងស្ថិតនៅចំកណ្ដាលទីក្រុងបាត់ដំបង ដែលធ្វើឲ្យមានភាពងាយស្រួលដល់អតិថិជន​ក្នុងការអញ្ជើញមកទទួលសេវារបស់យើងមកពីគ្រប់តំបន់ក្នុងប្រទេស ក៏ដូចជាប្រទេសថៃជិតខាងយើងផងដែរ។ អតិថិជនរបស់យើងមិនត្រឹមតែមកពីខេត្តបាត់ដំបងតែមួយឡើយ គឺមកពីគ្រប់​តំបន់នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ យើងផ្ដល់សេវាបកប្រែគ្រប់ប្រភេទពីសំណាក់ក្រុមអ្នកបកប្រែវិជ្ជាជីវៈដែលមានលិខិតបញ្ជាក់ប្រកបដោយគុណភាពខ្ពស់។

គុណភាពគឺជាអាទិភាពខ្ពស់បំផុតរបស់យើង។

  • ចក្ខុវិស័យ

    ជាមួយនឹងក្រុមអ្នកបកប្រែវិជ្ជាជីវៈប្រកបដោយជំនាញ យើងអាចដោះស្រាយនូវរាល់គ្រប់បញ្ហា​ទាំងអស់។ យើងអាចបំពេញតម្រូវការលើផ្នែកឯកទេស គម្រោងផ្សេងៗ ការបកប្រែភាសាដែលមានអ្នកយល់ដឹងតិចតួច ទោះជានៅក្នុងពេលវេលាឆាប់រហ័សក៏ដោយ។ យើងជាអ្នកផ្ដល់សេវាបកប្រែភាសា​​ឈានមុខគេមិនត្រឹមតែនៅក្នុងប្រទេសសហគមន៍អាស៊ានឡើយ គឺនៅទូទាំងពិភពលោក​ផងដែរ។

  • បេសកកម្ម

    គោលបំណងចម្បងរបស់យើងគឺដោះស្រាយនូវរាល់ឧបសគ្គផ្នែកភាសាដោយផ្ដល់នូវសេវាបកប្រែ និងប្រតិចារិកប្រកបដោយគុណភាពខ្ពស់។ សូមចូលរួមជាមួយនឹងបេសកកម្មរបស់យើង។ អ្នកនឹង​​ទទួលបាននូវភាពពេញចិត្តជាមួយនឹងសេវាបកប្រែភាសាតំបន់អាស៊ីអាគ្នេយ៍របស់យើង។ គោលដៅរបស់យើងគឺផ្ដល់នូវដំណោះស្រាយឆាប់រហ័សដល់អតិថិជនដែលត្រូវការសេវាបកប្រែដែល​មានការបញ្ជាក់។ យើងអនុវត្តគម្រោងបកប្រែប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ហើយក្រុមហ៊ុនរបស់យើងត្រូវបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្របតាមច្បាប់នៃប្រទេសកម្ពុជា។

  • ទីតាំងរបស់យើង

    ក្រុមហ៊ុន Native Linguist មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលជាទីក្រុងធំលំដាប់ទីពីរ​របស់ប្រទេសកម្ពុជា និងជាមជ្ឈមណ្ឌលចម្បងនៅក្នុងភាគពាយព្យដែលភ្ជាប់រាជធានីភ្នំពេញជាមួយនឹងប្រទេសថៃ។ បាត់ដំបងជាទីក្រុងដ៏ស្រស់ស្អាតស្ថិតនៅតាមដងស្ទឹងសង្កែដែលជាតួទឹកតូចដ៏ស្ងប់ស្ងាត់​ហូរឆ្លងកាត់ខេត្តដ៏ស្រស់ឆើតឆាយ។ ទីក្រុងនេះមានភាពល្បីល្បាញតាមរយៈស្ថាបត្យកម្មអាណានិគមបារាំង និងជាប្រភពនៃគំរូអគារដែលមានការអភិរក្សយ៉ាងល្អប្រសើរ​មួយចំនួននៅក្នុងប្រទេសកម្ពុជា។ បាត់ដំបងក៏ជាទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយផងដែរដោយសារតែជាទីក្រុងទំនើប និងបង្ហាញពីភាពស្និទ្ធស្នាលដែលពាំនាំមកនូវលក្ខណៈពិសេសប្លែកពីគេ។ 

  • កិច្ចការដែលយើងធ្វើ

    យើងជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (2015) ដែលផ្ដល់នូវទីផ្សាររួម និងមូលដ្ឋានផលិតកម្មក្នុងតំបន់តែមួយ។ យើងផ្ដល់សេវាបកប្រែច្រកចេញចូលតែមួយសម្រាប់ភាសាខ្មែរ និង​ភាសានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗទៀត។ យើងមានមោទនភាពចំពោះការធ្វើសមាហរណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចក្នុងតំបន់នៃរដ្ឋជាសមាជិកអាស៊ានទាំង10 ដែលរួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសឥណ្ឌូនេស៊ី ប្រទេសភូមា ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសថៃ។ យើងសង្ឃឹមថា ពលរដ្ឋនៃបណ្ដាប្រទេសទាំងនេះអាចបំពេញតម្រូវការភាសារបស់ខ្លួនដើម្បីអាចចូលរួមនៅក្នុងលំហូរនៃឱកាសសេដ្ឋកិច្ចនេះ។ យើងគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងសហគមន៍អាស៊ាន។

    ក្រុមហ៊ុន Native Linguist ផ្ដល់នូវសេវាបកប្រែជាច្រើនប្រភេទក្នុងចំណោមភាសាចម្បងៗនៃ​ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ដែលមានដូចជា ភាសាខ្មែរ ភាសាភូមា ភាសាឥណ្ឌូនេស៊ី ភាសាឡាវ ភាសាម៉ាឡេ ភាសាហ្វីលីពីន ភាសាថៃ និងភាសាវៀតណាម។ យើងបានកសាងភាពល្បីល្បាញរបស់យើងនៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ អ្នកជំនាញផ្នែកភាសាដែល​មានលិខិតបញ្ជាក់របស់យើងនឹងជួយអ្នកលើសេវាបកប្រែ និងប្រតិចារិកដែលធានានូវភាពពេញចិត្ត 100%។

    សេវាបកប្រែ និងប្រតិចារិករបស់យើងអាចឲ្យអតិថិជនប្រាស្រ័យទាក់ទងជាមួយដៃគូអាជីវកម្ម និង​អតិថិជនយ៉ាងមានប្រសិទ្ធភាព ដែលជួយជំរុញដល់មុខមាត់អាជីវកម្មរបស់ពួកគេឲ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។ ក្នុងនាមជាភ្នាក់ងារដែលទទួលបានជោគជ័យក្នុងវិស័យបកប្រែភាសា យើងប្ដេជ្ញាជួយអ្នកក្នុងការបំពេញតម្រូវការផ្នែកភាសាប្រកបដោយគុណភាពខ្ពស់បំផុត។