ស្នើសម្រង់តម្លៃ

ក្រុមហ៊ុន Native Linguist សូមស្វាគមន៍

ប្រសិនបើអ្នកកំពុងស្វែងរកសេវាបកប្រែភាសាផ្ដោតលើអតិថិជន ​ចំណាយតិច មានគុណភាពខ្ពស់ និងប្រកដោយទំនុកចិត្ត ក្រុមហ៊ុនយើងខ្ញុំពិតជាអាចជួយលោកអ្នកបាន។ Native Linguist គឺជាក្រុមហ៊ុនសេវាបកប្រែឈានមុខគេប្រកបដោយទំនុកចិត្តខ្ពស់។ នៅពេលនេះ អ្នកអាចបំពេញតម្រូវការផ្នែកបកប្រែភាសារបស់អ្នកដោយប្រើប្រាស់បុគ្គលិកជំនាញរបស់យើងដើម្បីជួយអ្នកក្នុងការដោះស្រាយឧបសគ្គផ្នែកភាសា និងអាចយល់អំពីតម្រូវការរបស់អ្នកតាមរបៀបកាន់តែងាយស្រួល។ យើងជាក្រុមហ៊ុនចំណាត់ថ្នាក់លេខមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាឈានមុខផ្នែកបកប្រែភាសានិងប្រតិចារិកក្នុងប្រទេសកម្ពុជាដែលជាការវាយតម្លៃរបស់អតិថិជនរបស់យើង។

ក្រុមហ៊ុន Native Linguist មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផ្ដល់សេវាបកប្រែប្រកបដោយ​គុណភាពខ្ពស់។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ 2013 យើងទទួលបានភាពជឿជាក់ និង​ទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនរបស់យើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ យើងផ្ដល់សេវាជូនអង្គការមិនមែនរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ រួមទាំងក្រុមហ៊ុន សហគ្រាសរដ្ឋឯកជន និងក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀតផងដែរ។